G-PSF Logo
Press

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តលើកកម្ពស់វិស័យឯកជននៅកម្ពុជា សំដៅជំរុញអភិក្រមក្នុងការជួយគិត ជួយធ្វើ និងជួយទទួលខុស (Video inside)

03 March 2026
Press

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី និងសិទ្ធិរបស់វិស័យឯកជននៅកម្ពុជា សំដៅជំរុញអភិក្រមក្នុងការជួយគិត, ជួយធ្វើ, និងជួយទទួលខុសត្រូវនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ការយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី និងសិទ្ធិរបស់វិស័យឯកជននៅកម្ពុជាពីសំណាក់រាជរដ្ឋាភិបាល សំដៅឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំ​កម្ពុជា លោក លោកស្រី តំណាងអង្គទូតមកពីបណ្តាប្រទេសជាមិត្ត អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វេទិកាលើកទី១៩នេះ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ក្នុងនោះរួមមាន៖ (១)ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ (២)ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤)កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ (៥) ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម (៨) វិស័យធនាគារ និងហិរញ្ញវត្ថុ (៩) វិស័យ រ៉ែនិងថាមពល (១០) វិស័យសំណង់ និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។

វិធានការដែលបានដាក់ចេញទាំងនេះ ត្រូវបានបំបែកជាវិធានការលម្អិតតូចៗសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាន និងវាយតម្លៃ។ គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៤ វិធានការដែលសម្រេចបានពេញលេញបានកើនឡើងដល់ ១៦០វិធានការ ស្មើនឹងប្រមាណ៨៥% នៃវិធានការសរុប ដូច្នេះនៅសល់តែវិធានការចំនួន២៨ប៉ុណ្ណោះ ដែលកំពុងបន្តអនុវត្ត។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រុមការងារតាមវិស័យចំនួន១២ ក្នុងចំណោមក្រុមការងារទាំង១៦ បានរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ជាមួយវិស័យឯកជនសរុបចំនួន១៦លើក ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងកង្វល់ដ៏ទៃទៀតដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ។ ជាលទ្ធផលមានបញ្ហាសរុបចំនួន១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន៧៩ ស្មើនឹងប្រមាណ៦៩% ត្រូវបានដោះស្រាយ រីឯបញ្ហាចំនួន៣៦ ស្មើនឹងប្រមាណ៣១% កំពុងត្រូវបានបន្តដោះស្រាយផងដែរ។

គួរបញ្ជាក់ដែរថា​ វេទិការាជរដ្ឋាភិបាលផ្នែកឯកជន គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយវេទិការនេះក៏បានបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាវេទិកាលើកទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ យន្តការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងកង្វល់ ដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីរាជរដ្ឋាភិបាលផងដែរ៕

fn-2025-07-17-12-18-21-872.jpg
fn-2025-07-17-12-18-17-231.jpg

More G-PSF News

Related content

📊
📊

G-PSF Brings Significant Progress to Drive Cambodia’s Economic Growth.

The G-PSF provides the private sector with an opportunity to voice their challenges and

💡
💡

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរវឌ្ឍនភាពវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៩

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរបំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ សម្រេច

💼
💼

Neak Oknha Kith Meng praises the progress of the 19th Government-Private Sector Forum.

Cambodia offers incentives for investment across a vast range of sectors — including high tech industries and R&D, innovation or manufac-

🤝
🤝

Work Group Meetings

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.

📰
📰

News & Updates

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.