G-PSF Logo
Press

Progress report on the implementation of consolidation reform measures

04 March 2026
Press

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤” និងពិធីអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះត្រូវបានរៀបចំឡើងដោយ ក.អ.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួល ក្រុមការងារទាំង១៦ ផ្នែកឯកជន, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងតំណាងផ្នែកឯកជនដែលជាសមាជិក នៃក្រុមការងារតាមវិស័យទាំង១៦, ឯកឧត្តម លោកជំទាវ តំណាងអង្គទូតមកពីបណ្តាប្រទេសជាមិត្ត, អ្នកតំណាងកម្មវិធី CAPRED, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក.អ.ក. សរុបប្រមាណ ២១០រូប។

“របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤” ដែលប្រារព្ធពិធីផ្សព្វផ្សាយនាឱកាសនេះ ត្រូវបានអនុម័តជាផ្លូវការដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍បានលម្អិតពីវឌ្ឍនភាពលើកំណែទម្រង់វិស័យជាអាទិភាព រួមមានការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែលម្អបទប្បញ្ញត្តិពាក់ពន្ធនឹងវិស័យគយ និងរដ្ឋាករ។ ជាលទ្ធផល មានបញ្ហាសរុបចំនួន១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន៧៩ ស្មើនឹងប្រមាណ៦៩% ត្រូវបានដោះស្រាយ រីឯបញ្ហាចំនួន៣៦ ស្មើនឹងប្រមាណ៣១% កំពុងត្រូវបានបន្តដោះស្រាយ។ នៅក្នុងរបាយការណ៍ ក៏បានផ្តល់នូវទិដ្ឋភាពទូទៅនៃសកម្មភាពនានារបស់ក្រសួង ស្ថាប័ន និងក្រុមការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ហើយបានគូសបញ្ជាក់ពីជំហានឆ្ពោះទៅកាន់កិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៦ ខាងមុខ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំនួនគម្រោងវិនិយោគដែល ក.អ.ក. បានអនុម័តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីសញ្ញាណវិជ្ជមានឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀត ក្នុងបំណាច់ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមបានបន្ថែមថា កំណើនចំនួនគម្រោងវិនិយោគបានស្តែងឱ្យឃើញពីគុណសម្បត្តិនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងការអនុវត្តឌីជីថលូបនីយកម្ម ក្នុងដំណើរការត្រួតពិនិត្យ និងអនុម័តគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមរយៈប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងបង្កើនភាពច្បាស់លាស់ក្នុងជំហាននីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចជាពិសេសអំពីមុខងារថ្មីនៅក្នុងប្រព័ន្ធ នោះគឺ ការប្រថាប់ត្រាអេឡិចត្រូនិក (e-Stamp) និងការចុះហត្ថលេខាអេឡិចត្រូនិក (e-Signature) ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំអាចធ្វើការចុះហត្ថលេខាអនុម័ត និងប្រថាប់ត្រាបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈមុខងារថ្មីទាំងនេះ។

គួររម្លឹកដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយ ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ យន្តការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីផ្នែករាជរដ្ឋាភិបាល។ ជាមួយអាយុកាល២៥ឆ្នាំចាប់តាំងពីបានបង្កើតឡើង វេទិកាមួយនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ប្រកបដោយតម្លាភាព រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន៕

514269410_122271233330029244_7969252949970842628_n

More G-PSF News

Related content

📊
📊

G-PSF Brings Significant Progress to Drive Cambodia’s Economic Growth.

The G-PSF provides the private sector with an opportunity to voice their challenges and

💡
💡

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរវឌ្ឍនភាពវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៩

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរបំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ សម្រេច

💼
💼

Neak Oknha Kith Meng praises the progress of the 19th Government-Private Sector Forum.

Cambodia offers incentives for investment across a vast range of sectors — including high tech industries and R&D, innovation or manufac-

🤝
🤝

Work Group Meetings

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.

📰
📰

News & Updates

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.