G-PSF Logo
Press

ការថ្លែងសាទររបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន

31 March 2026
Press

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។

ការថ្លែងសាទររបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤

ឯកឧត្តមបន្តថា របាយការណ៍នេះ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើង។

ឯកឧត្តមបន្ថែមថា របាយការណ៍នេះ ក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ជាសក្ខីភាពដ៏រឹងមាំមួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេយ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ៕

496008943_1121913203310461_3658076318206707164_n

More G-PSF News

Related content

📊
📊

G-PSF Brings Significant Progress to Drive Cambodia’s Economic Growth.

The G-PSF provides the private sector with an opportunity to voice their challenges and

💡
💡

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរវឌ្ឍនភាពវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៩

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរបំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ សម្រេច

💼
💼

Neak Oknha Kith Meng praises the progress of the 19th Government-Private Sector Forum.

Cambodia offers incentives for investment across a vast range of sectors — including high tech industries and R&D, innovation or manufac-

🤝
🤝

Work Group Meetings

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.

📰
📰

News & Updates

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore.