Press

អ្នកឧកញ៉ា គិត ម៉េង

២៤ កុម្ភៈ ២០២៦
Press
Share:

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។

ការថ្លែងសាទររបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។

ឆ្លៀតក្នុងឱកាសនេះដែរ​ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងរំលឹកថា វេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច។

ព័ត៌មាន G-PSF បន្ថែម

ព័ត៌មានដែលពាក់ព័ន្ធ